ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចំពោះមរណភាពមហាឧបាសិកា អ៊ាង សុផាត ត្រូវជាមាតាបង្កើត
(ភ្នំពេញ)៖ ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចំពោះមរណភាពមហាឧបាសិកា អ៊ាង សុផាត ត្រូវជាមាតាបង្កើតរបស់ឯកឧត្តមបណ្ឌិត និងបានទទួលមរណភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៤៣នាទី នៅទីក្រុងអែដម៉ុនតុន ខេត្តអាល់បឺរតា ប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់មហាឧបាសិកា អ៊ាង សុផាត ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីដូនទូត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្របុត្រី កូនចៅ ឱ្យក្លាយជាធនធានដ៏ល្អក្នុងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្...








